នាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
--------
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្តីពីការគ្រប់គ្រងអាជីវកម្មអចលវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្រទាន
ក្រោមអធិបតីភាព ឯកឧត្តម ជូ វណ្ណះ ជាអគ្គនាយកនៃនិយ័តករអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបញ្ចាំ (ន.អ.ប ),ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត និងលោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពត
-លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត
-លោកប្រធានសាខាពន្ធដារខេត្ត
-លោក-លោកស្រី ប្រធានការិយាល័យដែនដីទាំង ០៩ក្រុង-ស្រុក
-លោក-លោកស្រី អធិការ នៃអធិការដ្ឋាននគបាលទាំង ០៩ ក្រុង-ស្រុក
-លោក-លោកស្រី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានទាំង៩ក្រុង-ស្រុក
-លោក-លោកស្រី មេឃុំ ចៅសង្កាត់ពាក់ព័ន្ធ ៖
ក្រុងកំពត ទាំង០៥ សង្កាត់ ក្រុងបូគោ ទាំង០៣ សង្កាត់ ស្រុកទឹកឈូ ចំនួន ០៣ឃុំ មាន៖ ឃុំម៉ាក់ប្រាង្គ ឃុំជុំគ្រៀល ឃុំត្រពាំងធំ ស្រុកអង្គរជ័យ ចំនួន ០៣ឃុំ មាន៖ ឃុំតានី ឃុំអង្គរជ័យ ឃុំចំប៉ី ស្រុកបន្ទាយមាសចំនួន៣ឃុំ មាន៖ ឃុំព្រៃទន្លេ ឃុំទូកមាសខាងលិច ឃុំសំរោងលើ ស្រុកឈូក ចំនួន ០៣ឃុំ មាន៖ ឃុំសត្វពង ឃុំឈូក ឃុំបឹងនិមល ស្រុកជុំគីរី ចំនួន ០២ឃុំ មាន៖ ឃុំត្រពាំងរាំង ឃុំស្វាយអណ្ឌិត ស្រុកដងទង់ ចំនួន ០៣ឃុំ មាន៖ ឃុំដងទង់ ឃុំល្អាង ឃុំអង្គរមាស
ស្រុកកំពង់ត្រាច ចំនួន ០៤ឃុំ មាន៖ ឃុំកំពង់ត្រាចខាងកើត ឃុំឬស្សីស្រុកខាងលិច ឃុំអង្គសុរភី ឃុំព្រែកក្រឹស។